សុន្ទរកថា ថ្លែងក្នុងកិច្ចប្រជុំកំពូលអាស៊ានបូកបីពិសេស ស្ដីពី កូវីដ-១៩

ព្រះចៅ ស៊ុលតង់ ឯកឧត្ដម លោកជំទាវ ថ្នាក់ដឹកនាំ នៃបណ្ដាប្រទេសអាស៊ានបូកបី ឯកឧត្ដម លោកជំទាវ លោក លោកស្រី! ជាកិច្ចចាប់ផ្ដើម ខ្ញុំសូមសម្ដែងនូវក្ដីរីករាយ ដោយបានចូលរួមក្នុងជំនួបថ្នាក់ដឹកនាំអាស៊ាន ជាមួយថ្នាក់ដឹកនាំ នៃប្រទេសបូកបី តាមរយៈវីដេអូខនហ្វេរ៉ីន (Video Conference) នាពេលនេះ។ ជាមួយគ្នានេះ ខ្ញុំក៏សូមអរគុណចំពោះសាធារណរដ្ឋសង្គមនិយមវៀតណាម ដែលបានផ្ដួចផ្ដើមរៀបចំឱ្យមានកិច្ចប្រជុំកំពូលអាស៊ានបូកបីពិសេស អំពីជំងឺកូវីដនេះឡើង ដើម្បីពិភាក្សាអំពីការឆ្លើយតបរួមរបស់យើង សំដៅទប់ស្កាត់នឹងការរីករាលដាលនៃជំងឺ កូវីដ-១៩។ ឆ្លៀតក្នុងឱកាសនេះ ខ្ញុំសូមវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ប្រទេសបូកបី ដែលបានខិតខំទប់ស្កាត់ប្រកបដោយប្រសិទ្ធភាព នូវការរីករាលដាលនៃជំងឺនេះ និងបន្តការអនុវត្តវិធានការបង្ការប្រកបដោយប្រសិទ្ធភាពខ្ពស់។ ទន្ទឹមនេះ ក្នុងនាមរាជរដ្ឋាភិបាល និងប្រជាជនកម្ពុជា ខ្ញុំសូមសម្ដែងនូវអំណរគុណយ៉ាងជ្រាលជ្រៅចំពោះរដ្ឋាភិបាល នៃសាធារណរដ្ឋប្រជាមានិតចិន និងរដ្ឋាភិបាលជប៉ុន ដែលបានផ្ដល់ជំនួយដល់កម្ពុជា ដើម្បីប្រយុទ្ធនឹងជំងឺកូវីដ-១៩។ ជាក់ស្ដែង រដ្ឋាភិបាលនៃសាធារណរដ្ឋប្រជាមានិតចិន បានបញ្ជូនក្រុមគ្រូពេទ្យជំនាញប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ ទាំងស៊ីវិល និងយោធា មកជួយកម្ពុជា រួមទាំងសម្ភារៈបរិក្ខារពេទ្យ និងម៉ាស ខណៈដែលរដ្ឋាភិបាលជប៉ុនគ្រោងនឹងផ្ដល់ហិរញ្ញប្បទានឥតសំណងប្រមាណ ២០ លានដុល្លារអាមេរិក ដែលនឹងផ្ដោតលើការទិញសម្ភារៈបរិក្ខារពេទ្យ ថ្នាំ និងរថយន្តសង្គ្រោះបន្ទាន់ ជាដើម។ ពិតណាស់ថា … Continue reading សុន្ទរកថា ថ្លែងក្នុងកិច្ចប្រជុំកំពូលអាស៊ានបូកបីពិសេស ស្ដីពី កូវីដ-១៩